ខេត្តតាកែវ៖ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងជាប្រធានក្រុម ការងារចលនាស្ត្រីខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានក្រុមការ ងារ នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ ចលនាស្ត្រីចុះជួបសំណេះ សំណាល សួរសុខទុក្ខបងប្អូនសហគមន៍សិប្បកម្មតម្បាញ ចំនួន ៤៥នាក់ ស្ថិតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ការចុះសួរសុខទុក្ខ ដេីម្បីការគាំទ្រសិប្បកម្មក្នុងស្រុក និងដេីម្បីស្វែងយល់ពីការប្រកបអាជីវកម្មត្បាញក្រមា និងសំពត់សឹង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សជំនាញនិងមុខរបរ ដូនតា។
លោកជំទាវ និន សាផុន និងក្រុមការងារ បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនក្នុងសហគមន៍។
សូមជម្រាបថា សហគមន៍នេះក៏កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញតម្បាញដល់ស្ត្រី និងក្មេងស្រីក្រីក្រ គោលដៅចម្បងក្នុងការជួយដល់ស្ត្រីមេម៉ាយ ស្ត្រីទីទ័លក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញច្បាស់លាស់សម្រាប់បង្កើនប្រាក់ចំណូល និងចិញ្ចឹមជីវិត។
សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍជំនាញនេះគឺធ្វើឡើងស្រប តាមផែនការយុទ្ធសាស្ត្រនារី រតនៈទី៦ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងសង្គមជាតិ៕

















