ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នាព្រឹកថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំចំនួន៣ រួមមាន៖ ឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
ការជួបសំណេះសំណាល របស់ឯកឧត្តមតំណាងរាស្ត្រនេះ អមដំណើរដោយ ឯកឧត្តម នាង សំអាត អភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុកលំផាត់ និងមន្ត្រីមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរឃុំ ក្នុងការរួមចំណែកយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ និងរក្សាសុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ដែលជាកត្តាដ៏សំខាន់ក្នុងការការ ពារសន្តិសុខ សណ្ដាប់ធ្នាប់សាធា រណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទទួលបានភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់៕