សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង
គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង
Prepaired By: NARA1472 ​ Date: (6/10/2026 6:55:09 PM )
ខេត្តព្រៃវែង៖ បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីយុត្តិធម៌នៃសាលាដំបូងខេត្តព្រៃវែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង និងថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តផងដែរ។

គោលបំណងសំខាន់ៗនៃបេសកកម្មមានដូចជា៖

ស្វែងយល់ពីការអនុវត្តច្បាប់៖ ដើម្បីក្តាប់ជាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចខេត្ត។

ប្រមូលធាតុចូល៖ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សំដៅជំរុញការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពយុត្តិធម៌សង្គម។

ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ដើម្បីពង្រឹងទំនាក់ទំនងការងារ និងយន្តការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា) និងស្ថាប័នតុលាការ។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់តុលាការខេត្តរួចមក គណៈកម្មការទី៦ នៃរដ្ឋសភា បានផ្តល់អនុសាសន៍ និងជំរុញលើ ការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ពន្លឿន និងលើកកម្ពស់គុណភាពនៃការកាត់ក្តី៖ ជំរុញឱ្យចៅក្រម និងព្រះរាជអាជ្ញា យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយសំណុំរឿងនានា ឱ្យបានលឿន ត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ដើម្បីចៀសវាងការកកស្ទះសំណុំរឿង។

រក្សាភាពស្អាតស្អំ និងយុត្តិធម៌៖ ជំរុញឱ្យមន្ត្រីតុលាការទាំងអស់រក្សាភាពស្អាតស្អំ មិនលម្អៀង ដោយតម្កល់ផលប្រយោជន៍ច្បាប់ និងយុត្តិធម៌ជាធំ សំដៅបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធតុលាការ។

ពង្រឹងការងាររដ្ឋបាលតុលាការ៖ ជំរុញឱ្យលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត យកចិត្តទុកដាក់លើការងាររដ្ឋបាល និងផ្តល់សេវាគាំទ្រផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលមកទទួលសេវាឱ្យបានរហ័ស ទន់ភ្លន់ និងមានប្រសិទ្ធភាពខ្ពស់។