សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ ក្រោមពាក្យស្លោក “ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត” នៅស្រុកបន្ទាយមាស
ឯកឧត្តម វ៉ាន់ ដារ៉ា ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ ក្រោមពាក្យស្លោក “ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត” នៅស្រុកបន្ទាយមាស
Prepaired By: NA0989 ​ Date: (6/9/2026 9:38:47 PM )

កំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមដាំកូនឈើនៅក្នុងបរិវេណអនុវិទ្យាល័យពញាអង្គ ស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានលើកឡើងថា ការដាំកូនឈើគឺជាការវិនិយោគបៃតងដ៏មានតម្លៃ ក្នុងការចូលរួមការពារបរិស្ថាន បង្កើនគម្របព្រៃឈើ និងជួយឱ្យមូលដ្ឋានមានទេសភាពបៃតងស្រស់ស្អាត ព្រមទាំងមានបរិស្ថានរស់រវើកគ្រប់រដូវកាល។

ការដាំដើមឈើមិនត្រឹមតែផ្តោតលើបរិមាណប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងការថែទាំក្រោយការដាំផងដែរ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖“ដាំឱ្យបានច្រើនគឺជារឿងល្អ ប៉ុន្តែដាំឱ្យមានជីវិត និងលូតលាស់បានល្អ ទើបជាជោគជ័យពិតប្រាកដ”។

ជាមួយគ្នានេះ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានប្តេជ្ញាចិត្តរួមគ្នាថែទាំកូនឈើទាំងនោះឱ្យបាន ដុះលូតលាស់ល្អ ដើម្បីជាប្រយោជន៍ដល់សាលារៀន និងសហគមន៍ទាំងមូលនាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពត ក៏ដូចជាទូទាំងប្រទេស ចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើននៅតាមទីលំនៅដ្ឋាន និងទីសាធារណៈ ដើម្បីរួមចំណែកការពារបរិស្ថាន និងបន្សល់ទុកនូវសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យយុទ្ធនាការដាំកូនឈើនេះប្រព្រឹត្តទៅដោយជោគជ័យ ក្នុងស្មារតីរួមគ្នាកសាងបរិស្ថានបៃតង និងចីរភាព៕