សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម គិត ទ្រី អញ្ជើញចុះសំណេះសំណាល និងពិនិត្យការអនុវត្តការងារក្នុងឃុំតឺន និងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី
ឯកឧត្តម គិត ទ្រី អញ្ជើញចុះសំណេះសំណាល និងពិនិត្យការអនុវត្តការងារក្នុងឃុំតឺន និងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី
Prepaired By: NA0989 ​ Date: (6/9/2026 9:38:44 PM )

ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី អមដំណើរដោយ លោកអធិការ លោកអធិការរង នគរបាលស្រុក ក្រុមប្រឹក្សាឃុំ លោកមេឃុំ និងមន្ត្រីការិយាល័យពាក់ព័ន្ធជុំវិញស្រុកកូនមុំ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យការអនុវត្តការងារនៅក្នុងឃុំតឺន និងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន និងខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ និងរក្សាសុខសន្តិភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕