សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣ នៃរដ្ឋសភា ត្រៀមចុះបេសកកម្មនៅខេត្តតាកែវ និងកំពត ក្នុងខែមិថុនា ខាងមុខ
គណៈកម្មការទី៣ នៃរដ្ឋសភា ត្រៀមចុះបេសកកម្មនៅខេត្តតាកែវ និងកំពត ក្នុងខែមិថុនា ខាងមុខ
Prepaired By: NARA1472 ​ Date: (5/21/2026 12:43:37 AM )
ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) កំពុងត្រៀមលក្ខណៈចុះបំពេញបេសកកម្មការងារស្រាវជ្រាវ និងតាមដានការអនុវត្តច្បាប់នៅខេត្តតាកែវ និងខេត្តកំពត ក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ផែនការចុះបំពេញបេសកកម្មនៅតាមបណ្តាខេត្តនេះ ត្រូវបានលើកយកមកពិភាក្សា និងពិនិត្យលម្អិត នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅវិមានរដ្ឋសភា។

របៀបវារៈសំខាន់ៗចំនួន ៣ ដែលត្រូវបានឆ្លងក្នុងកិច្ចប្រជុំរួមមាន៖

១.ការចុះបេសកកម្មតាមខេត្ត៖ ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការចុះបំពេញការងារនៅខេត្តតាកែវ និងខេត្តកំពត នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦។

២.ការរៀបចំសិក្ខាសាលាធំ៖ ពិនិត្យឯកសារពាក់ព័ន្ធដើម្បីត្រៀមរៀបចំ «សិក្ខាសាលាថ្នាក់ជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

៣.ការងារផ្ទៃក្នុង៖ ពិភាក្សា និងផ្លាស់ប្តូរមតិលើការងារផ្ទៃក្នុងចាំបាច់មួយចំនួនទៀតរបស់គណៈកម្មការ។

កិច្ចប្រជុំត្រៀមលក្ខណៈដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ សមាជិក សមាជិកាគណៈកម្មការ ព្រមទាំងទីប្រឹក្សា និងមន្ត្រីជំនួយការជំនាញរបស់គណៈកម្មការទី៣ នៃរដ្ឋសភាផងដែរ ដើម្បីធានាឱ្យសកម្មភាពការងារខាងមុខ ទាំងការរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងការចុះបំពេញបេសកកម្មតាមខេត្ត ទទួលបានលទ្ធផលផ្លែផ្កាខ្ពស់បំផុតតាមការគ្រោងទុកផងដែរ៕