សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ជាម ប៉េអា អញ្ជើញដាក់កម្រងផ្កា ក្នុង “ទិវាជាតិនៃការចងចាំ” ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ នៅស្រុកស៊ីធរកណ្តាល
ឯកឧត្តម ជាម ប៉េអា អញ្ជើញដាក់កម្រងផ្កា ក្នុង “ទិវាជាតិនៃការចងចាំ” ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ នៅស្រុកស៊ីធរកណ្តាល
Prepaired By: NA0989 ​ Date: (5/20/2026 7:16:16 PM )

ខេត្តព្រៃវែង៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់កម្រងផ្កា រំលឹកស្រណោះ “ទិវាជាតិនៃការចងចាំ” ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
 
ពិធីនេះត្រូវបានរៀបចំឡើងនៅវត្តព្រៃឈាង ឃុំឫស្សីសាញ ស្រុកស៊ីធរកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
 
ក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា បានថ្លែងថា “ទិវាជាតិនៃការចងចាំ” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានរងទុក្ខវេទនាយ៉ាងខ្លោចផ្សា និងបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ការរៀបចំទិវានេះ ក៏ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ព្រមទាំងជំរុញការផ្សះផ្សាជាតិ បង្រួបបង្រួមសង្គម និងរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។
 
ឯកឧត្តមតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នចងចាំប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ និងបង្កើនសាមគ្គីភាពជាធ្លុងមួយ ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្ម និងការបែកបាក់ជាតិបែបនេះ អាចកើតមានឡើងនៅលើទឹកដីកម្ពុជាជាថ្មីម្តងទៀត។
 
ទន្ទឹមនឹងនេះ ឯកឧត្តម ជាម ប៉េអា ក៏បាននាំមកនូវការសាកសួរសុខទុក្ខ និងបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស អំពីសមិទ្ធផលសំខាន់ៗដែលរដ្ឋសភានីតិកាលទី៧ សម្រេចបាន។ ជាពិសេស គឺការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាឆ្ពោះទៅកាន់ “សភាឌីជីថល” ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
 
ឯកឧត្តម បានបញ្ជាក់បន្ថែមថា រដ្ឋសភានីតិកាលទី៧ បានអនុម័តច្បាប់សំខាន់ៗជាច្រើន ដើម្បីពង្រឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែង ថ្មីៗនេះ រដ្ឋសភាបានអនុម័ត “ច្បាប់ស្តីពីកាតព្វកិច្ចយោធា” ដែលជាច្បាប់ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកពង្រឹងខឿនការពារជាតិ និងលើកកម្ពស់សមត្ថភាព ក៏ដូចជាស្មារតីរបស់យុវជនក្នុងការចូលរួមការពារជាតិមាតុភូមិ៕