សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត បង្ហាញសមិទ្ធផលច្បាប់សំខាន់ៗ និងជំរុញអាជ្ញាធរអូររាំងឪ ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
ឯកឧត្តម វង សូត បង្ហាញសមិទ្ធផលច្បាប់សំខាន់ៗ និងជំរុញអាជ្ញាធរអូររាំងឪ ត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
Prepaired By: NA0989 ​ Date: (5/20/2026 7:16:01 PM )

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ និងប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានរំលេចនូវសមិទ្ធផលនីតិកម្ម និងទិសដៅនយោបាយសំខាន់ៗមួយចំនួន រួមមាន ៖

ទី១.ការពង្រឹងខឿនការពារជាតិ តាមរយៈ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ដោយឯកឧត្តមបានលើកឡើងពីច្បាប់ដែលរដ្ឋសភាទើបអនុម័តថ្មីៗនេះ គឺ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ក្នុងគោលបំណងពង្រឹងសមត្ថភាពយុវជនក្នុងការការពារជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ច្បាប់នេះមិនមែនជារឿងដោយឡែករបស់កម្ពុជានោះទេ ព្រោះប្រទេសជាច្រើននៅលើពិភពលោកក៏មានច្បាប់នេះដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យយុវជនមានមោទនភាពក្នុងការបំពេញកាតព្វកិច្ចនេះ និងបានស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់នេះឱ្យបានពេញលេញ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ទី ២. យុត្តិធម៌ប្រវត្តិសាស្ត្រ ក្នុង «ទិវាជាតិនៃការចងចាំ ២០ ឧសភា»ចំថ្ងៃទិវាជាតិនៃការចងចាំនេះដែរ ឯកឧត្តមបានរំឭកពីច្បាប់ស្តីពី «ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។ ច្បាប់នេះធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ការឈឺចាប់ និងឧក្រិដ្ឋកម្មក្នុងរបប ប៉ុល ពត (១៩៧៥-១៩៧៩) ព្រមទាំងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដាស់ស្មារតីយុវជនជំនាន់ក្រោយកុំឱ្យរបបឃោរឃៅនេះវិលត្រឡប់មកវិញ។

ទី៣. ការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ពាក់ព័ន្ធនឹងការងារមូលដ្ឋាន ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៧។ ឯកឧត្តមបានណែនាំឱ្យក្រុមប្រឹក្សាឃុំទាំងអស់ បន្តពិនិត្យនិងវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិចាស់ (២០២២-២០២៧) ដើម្បីរៀបចំផែនការអាណត្តិថ្មី (២០២៧-២០៣២) ឱ្យមានប្រសិទ្ធភាពផងដែរ។

ក្រៅពីការបង្ហាញសមិទ្ធផលឆ្ពោះទៅកាន់ «សភាឌីជីថល» ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម វង សូត ក៏បានកោតសរសើរដល់អាជ្ញាធរអូររាំងឪ និងអតីតនិវត្តជនព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណ ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។