សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ជាម ប៉េអា ចុះលើកទឹកចិត្តក្រុមកីឡាបាល់ទាត់នារី និងសិស្សពូកែគណិតវិទ្យា នៅស្រុកស៊ីធរកណ្ដាល
ឯកឧត្តម ជាម ប៉េអា ចុះលើកទឹកចិត្តក្រុមកីឡាបាល់ទាត់នារី និងសិស្សពូកែគណិតវិទ្យា នៅស្រុកស៊ីធរកណ្ដាល
Prepaired By: NA0989 ​ Date: (5/14/2026 8:15:14 PM )

ខេត្តព្រៃវែង៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អមដំណើរដោយអគ្គនាយកក្រុមហ៊ុន MSA បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់យុវជនឆ្នើមក្នុងវិស័យកីឡា និងការសិក្សា នៅវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តមបានជួបជាមួយក្រុមកីឡាបាល់ទាត់នារី កីឡាករបោះប៊ូល និងសិស្សជ័យលាភីមេដាយមាសផ្នែកគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ដោយបានជំរុញលើកទឹកចិត្តឲ្យយុវជនទាំងអស់បន្ត វិនិយោគលើចំណេះដឹង និងវិន័យជាជាងសម្ភារៈក្រៅខ្លួន, កុំខ្លាចកំហុស តែត្រូវខ្លាចការខ្វះការតស៊ូ និងត្រូវពង្រឹងភាពធន់ចំពោះឧបសគ្គ , បន្តប្រើប្រាស់ ពេលវេលា ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍសមត្ថភាព និងចេះប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យដើម្បីដោះស្រាយបញ្ហាសង្គម ក្នុងយុគសម័យឌីជីថល និងក្រោមម្លប់សន្តិភាពនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានឧបត្ថម្ភភេសជ្ជៈប៉ូការីស្វេត ចំនួន ២០០ កេស និងសម្ភារកីឡាមួយចំនួនធំ ដើម្បីគាំទ្រដល់ក្រុមកីឡាបាល់ទាត់នារីវិទ្យាល័យព្រៃដើមថ្នឹង ដែលត្រូវត្រៀមខ្លួនចេញទៅប្រកួតតំណាងឱ្យ ស.ស.យ.ក. ស្រុកស៊ីធរកណ្ដាល នៅរាជធានីភ្នំពេញនាពេលខាងមុខ។

ជាការឆ្លើយតប ក្រុមកីឡាការិនីបានប្ដេជ្ញាចិត្តខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភីជូនស្រុកកំណើតរបស់ខ្លួន៕