សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម គិត ទ្រី អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលឃុំចំនួន៣ នៃស្រុកកូនមុំ ខេត្តរតនគិរី
ឯកឧត្តម គិត ទ្រី អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលឃុំចំនួន៣ នៃស្រុកកូនមុំ ខេត្តរតនគិរី
Prepaired By: NA0989 ​ Date: (5/14/2026 8:09:15 PM )

រតនគិរី៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលឃុំចំនួន៣ ក្នុងស្រុកកូនមុំ រួមមាន ឃុំតាអង ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ដើម្បីក្តាប់នូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន។

ក្នុងដំណើរការចុះជួបសំណេះសំណាលនេះ ក៏មានការអមដំណើរដោយ លោក មែ វាសនា អភិបាលរងស្រុកកូនមុំ លោក សាធ គន្ធា អធិការនគរបាលស្រុក លោក សុខ ណា មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំ ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានកត់សម្គាល់ឃើញថា ការអភិវឌ្ឍក្នុងឃុំនានាមានសន្ទុះគួរឱ្យកត់សម្គាល់ ដែលជាផលវិជ្ជមានកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសលើការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ៕