សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពង្រឹងការងារបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញការកសាងរដ្ឋសភាអេឡិចត្រូនិក
ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពង្រឹងការងារបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញការកសាងរដ្ឋសភាអេឡិចត្រូនិក
Prepaired By: NA0989 ​ Date: (5/14/2026 8:04:37 PM )

វិមានរដ្ឋសភា៖ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់នាយកដ្ឋាន និងការិយាល័យចំណុះឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT)។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅក្នុងការធ្វើទំនើបកម្មរដ្ឋសភា ជំរុញការកសាងរដ្ឋសភាឱ្យក្លាយជា «រដ្ឋសភាអេឡិចត្រូនិក (e-Parliament)» ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ និងទទួលបានទំនុកចិត្តខ្ពស់ពីថ្នាក់ដឹកនាំ និងការលើកកម្ពស់ការបម្រើសេវាបច្ចេកវិទ្យា។

កិច្ចប្រជុំក៏បានពិភាក្សាផ្លាសប្តូរយោបល់អំពីការពង្រឹងប្រព័ន្ធ Intranet ដើម្បីធានាឱ្យការប្រើប្រាស់បណ្តាញផ្ទៃក្នុងមានប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបបានរហ័សតាមតម្រូវការការងារជាក់ស្តែង និងការយកចិត្តទុកដាក់លើការថែទាំប្រព័ន្ធ Intranet និងការគ្រប់គ្រងម៉ាស៊ីនមេ (Computer Server) ឱ្យមានដំណើរការល្អ ដើម្បីសុវត្ថិភាពទិន្នន័យ និងការរៀបចំយន្តការគ្រប់គ្រងទិន្នន័យនៅក្នុងម៉ាស៊ីនមេ ដើម្បីធានាបាននូវនិរន្តរភាព និងការពារហានិភ័យផ្សេងៗ។

កិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើការងារ ឆ្លើយតបទៅនឹងបរិបទឌីជីថល៕