សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ​ និងដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ច ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ​ និងដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ច ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
Prepaired By: NA001 ​ Date: (4/10/2026 1:23:59 AM )
ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់​បម្រើកងទ័ព​ឆ្នាំ១៩៧៨ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ និងដីឡូតិ៍លំនៅដ្ឋានសម្បទានសង្គមកិច្ច ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា៖ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជា​ប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាព​រស់នៅ​របស់គ្រួសារអតីតយុទ្ធមិត្តទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹក និងណែនាំ​ជាប្រចាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម និង​ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះអតីតយុទ្ធជន។
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និង​ការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីការបង្កើតគណៈយុទ្ធមិត្តនេះ គឺក្រោមការដឹកនាំ​ដ៏ប៉ិន​ប្រសប់​របស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានចេញសេចក្តី​សម្រេច​លេខ ២៤ សសរ ស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីសម្រេចនោះបានកំណត់ថាគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព​ឆ្នាំ​១៩​៧​៨ មានតួនាទីភារកិច្ចថែរក្សាប្រពៃណីស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌​ប្រវត្តិ​សាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក និងរៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែល​ស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី បានគិតគូរខ្ពស់​ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្តនិង​ជីវិតដើម្បីការពារជាតិ​មាតុភូមិ។តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យ​ស្លោក​ «មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ»ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំនិង​អភិវឌ្ឍន៍​ប្រទេស​។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋ​មន្ត្រី​ ​អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរខេត្តស្វាយរៀង ដែលបាន​ជួយសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។
ជាការឆ្លើយតប តំណាងគណៈយុទ្ធមិត្តក៏បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ​សម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យ​ដល់​ពួកគាត់នាពេលនេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏មានពិធីចាប់ឆ្នោតដើម្បី​ទទួលយកផ្ទះ និងដីឡូតិ៍លំនៅដ្ឋាន សម្រាប់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ​ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ មានអ្នកចូលរួមចំនួន ៥៥០គ្រួសារ ក្នុងនោះគ្រួសារអតីត​យុទ្ធមិត្ត​ជាម្ចាស់ផ្ទះចំនួន ១២៦ខ្នង ទទួលបាន៖ ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ, មី ១កេស, អង្ករ ២០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯប្រជាពលរដ្ឋអ្នកចូលរួមក្រៅពីម្ចាស់ផ្ទះ ចំនួន ៣២៥​គ្រួសារទៀត ក៏ទទួលបានថវិកា ៥ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ៕