សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកបច្ច័យកសាងមណ្ឌលថែទាំមនុស្សចាស់ និងឧបត្ថម្ភសម្ភារវេជ្ជសាស្ត្រដល់មណ្ឌលសុខភាពក្នុងស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកបច្ច័យកសាងមណ្ឌលថែទាំមនុស្សចាស់ និងឧបត្ថម្ភសម្ភារវេជ្ជសាស្ត្រដល់មណ្ឌលសុខភាពក្នុងស្រុកកំពង់ត្រឡាច
Prepaired By: NA001 ​ Date: (4/10/2026 1:06:15 AM )
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកបច្ច័យចំនួន ១,០០០ដុល្លារ ប្រគេនព្រះកុសលសត្ថា ឆៃ សៅចៅអធិការវត្តចន្ទសុរិយាក្រឡាញ់ ដើម្បីចូលរួមសាងសង់របង មណ្ឌលថែទាំមនុស្សចាស់វីរៈសុភា ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត ដែលបានខិតខំកៀរគរសប្បុរសជន រួមចំណែកអភិវឌ្ឍវិស័យសាសនា និងសង្គមកិច្ច ជាពិសេសការកសាងមជ្ឈមណ្ឌលថែទាំមនុស្សវ័យចាស់នេះ សម្រាប់បម្រើប្រយោជន៍ជូនពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ក្រោយពិធីក្រុងពលីកាលពីខែកុម្ភៈ បច្ចុប្បន្នគម្រោងកំពុងសាងសង់របងព័ទ្ធជុំវិញ មុននឹងឈានដល់ការសាងសង់អគារស្នាក់នៅ ការិយាល័យ និងផ្នែកផ្សេងៗទៀត។
បន្តមកទៀត ឯកឧត្តមបណ្ឌិត ក៏បាននាំយកគ្រែអ្នកជំងឺ និងរទេះជនពិការ ទៅឧបត្ថម្ភជូនដល់មណ្ឌលសុខភាពឃុំតាជេស ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យ និងបានដាស់តឿនឱ្យបន្តផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃ បណ្ណសមធម៌ និង បណ្ណងាយរងហានិភ័យ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាគាំពារសុខភាពពីរាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព៕