សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងគណៈកម្មការទី១ នៃរដ្ឋសភា ទទួលស្តាប់ការបំភ្លឺអំពីបញ្ហាទំនាស់ដីធ្លីនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
តំណាងគណៈកម្មការទី១ នៃរដ្ឋសភា ទទួលស្តាប់ការបំភ្លឺអំពីបញ្ហាទំនាស់ដីធ្លីនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Prepaired By: NA0989 ​ Date: (2/4/2026 7:34:24 PM )

តំណាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា រួមមាន ឯកឧត្ដម សៅ សារ៉ាត់ សមាជិកគណៈកម្មការ និងលោកជំទាវ នួម សុភ័ណ សមាជិកាគណៈកម្មការ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ឈន សៀកលាង ជួបបំភ្លឺអំពីបណ្ដឹង នៅវិមានរដ្ឋសភា។

កិច្ចជំនួបនេះ លោក ឈន សៀកលាង បានបំភ្លឺជូនគណៈកម្មការលើបណ្ដឹងដែលបានស្នើសុំមករដ្ឋសភាជួយអន្តរាគមន៍ទប់ស្កាត់ការយកដីរបស់លោកដែលមានទីតាំងស្ថិតនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គណៈកម្មការ បានស្តាប់ការបំភ្លឺ និងកត់សម្គាល់លើបញ្ហាដែលបានលើកឡើង ដោយអនុវត្តតាមភារកិច្ច និងតួនាទី ក្នុងការទទួលពិនិត្យ និងតាមដានបណ្ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងដីធ្លី៕