សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចែកវិញ្ញាបនបត្រ និងផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតចំនួន២០៥នាក់ ក្នុងខេត្តកំពត
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចែកវិញ្ញាបនបត្រ និងផ្តល់អាហាររូបករណ៍ដល់សិស្ស-និស្សិតចំនួន២០៥នាក់ ក្នុងខេត្តកំពត
Prepaired By: NA0989 ​ Date: (2/3/2026 12:53:52 AM )

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា និងតំណាងរាស្រ្តមណ្ឌលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រ និងផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ២០៥នាក់ នៅសាលប្រជុំធំ សាលាខេត្តកំពត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានចែកវិញ្ញាបនបត្រអាហាររូបករណ៍ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ព្រមទាំងបានផ្តល់សោហ៊ុយវិភាជន៍ផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ជូនដល់សិស្ស-និស្សិតរៀនពូកែ ក្រីក្រ និងកំព្រាទាំង ២០៥នាក់។ លើសពីនេះ សិស្ស-និស្សិតម្នាក់ៗ ក៏ទទួលបានថវិកាធ្វើដំណើរចំនួន ៥០,០០០ រៀល ផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍ថា ចំណេះវិជ្ជា គឺជាទ្រព្យល្អបំផុត ដែលចាយមិនចេះអស់ ហើយជាគន្លឹះសំខាន់ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ ការសម្រេចចិត្តត្រឹមត្រូវ និងការច្នៃប្រឌិត ស្របតាមគោលការណ៍វិទ្យាសាស្ត្រ និងការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សសម័យថ្មី។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស គឺជាគោលដៅយុទ្ធសាស្ត្រសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន មានភាពប្រកួតប្រជែង និងមានស្ថិរភាពយូរអង្វែង ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌៕