សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់ធុងចម្រោះទឹកក្ដៅ-ត្រជាក់ ជូនរដ្ឋបាលឃុំ១០ និងវិទ្យាល័យ២ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់ធុងចម្រោះទឹកក្ដៅ-ត្រជាក់ ជូនរដ្ឋបាលឃុំ១០ និងវិទ្យាល័យ២ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
Prepaired By: NA0989 ​ Date: (1/29/2026 5:53:55 PM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរ ឯកឧត្តម សុះ ស៊ុបអ៊ី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សេន ម៉ាត់ណូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានប្រគល់ធុងចម្រោះទឹកក្ដៅ និងទឹកត្រជាក់ចំនួន ១៨ធុង ដែលជាអំណោយរបស់សមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ជូនរដ្ឋបាលឃុំទាំង១០ ចំនួន១០ធុង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៤ធុង និងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ចំនួន ៤ធុង។ 

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការចែកជូននូវធុងចម្រោះទឹកពិសានៅពេលនេះ ក្នុងគោលបំណងកាត់បន្ថយការចំណាយលើការទិញទឹកពីខាងក្រៅមកពិសា និងចូលរួមកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក របស់មន្ត្រីរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ អំណោយទាំងនេះ បានផ្ដល់ជូនតាមរយៈលោក ស្លេះ សា ប្រធានគម្រោងនៃសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ដែលតែងយកចិត្តទុកដាក់ផ្ដល់ជំនួយមនុស្សធម៌ ដល់គ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរាមានជំងឺ ក្មេងកំព្រា ដែលជាការចូលរួមចំណែកទ្រទ្រង់លើវិស័យអប់រំ និងសុខាភិបាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នការនយោបាយ។ 

ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្សព្វផ្សាយអំពីគម្រោងសាងសង់មជ្ឈមណ្ឌលថែទាំមនុស្សចាស់ សម្រាប់ផ្ដល់ជូនមនុស្សចាស់គ្មានទីពឹង គ្មានកូនចៅថែទាំ ឬមានស្ថានភាពក្រីក្រ និងជំងឺប្រចាំកាយ។ មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាកន្លែងស្នាក់អាស្រ័យប្រចាំថ្ងៃ ការថែទាំ និងការគាំទ្រផ្នែករាងកាយ និងផ្លូវចិត្តដល់មនុស្សចាស់ ដែលខ្វះទីពឹងក្នុងមូលដ្ឋាននៃឃុំទាំង១០ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានណែនាំដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់ត្រឡាចឱ្យបណ្តុះវប្បធម៌សាកសួរសុខទុក្ខដល់ជនចាស់ជរាផងដែរ៕