សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលកំពង់ចាមសួរសុខទុក្ខភរិយាវីរកងទ័ពសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
តំណាងរាស្ត្រមណ្ឌលកំពង់ចាមសួរសុខទុក្ខភរិយាវីរកងទ័ពសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
Prepaired By: NA0989 ​ Date: (1/28/2026 11:04:47 PM )

លោកជំទាវ កុល ធារិន សមាជិកាគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម   នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦បានអញ្ជើញចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ឈ្មោះ ស៊ាន ហឿន ដែលឈរជើង នៅប្រាសាទខ្នារ ខេត្តឧត្តរ មានជ័យ ។

លោកស្រីកាន ស្រីមុំ  ជាភរិយារបស់វីរកងទ័ព ស៊ាន ហឿន អាយុ ៣១ឆ្នាំ រស់នៅភូមិតាត្រាវ ឃុំជីរោ២ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ បានឆ្លងទន្លេដោយវះកាត់បានកូនស្រី ម្នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមា គមនារី ដើម្បីសន្តិភាព និងអភិ វឌ្ឍន៍និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម  ក៏បានអញ្ជើញចូលរួមដំណើរជាមួយលោកជំទាវ កុល ធារិន ។

ក្នុងឱកាសនោះ លោកជំទាវ កុល ធារិន បានឧបត្ថម្ភថវិកាចំនួន៤០ ម៉ឺនរៀលផងដែរ៕