សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន
គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន
Prepaired By: NA0989 ​ Date: (1/28/2026 10:59:42 PM )

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) រួមជាមួយ ឯកឧត្តម យស ផានីត្តា ប្រធាន​គណៈកម្មការ​ទី២ នៃព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​សភា​តំបន់អាស៊ី ស្តីពីកិច្ចការនយោបាយ, កិច្ចការសង្គម និងវប្បធម៌, កិច្ចការថវិកា និងផែនការ, និងពិធីបិទមហាសន្និបាតលើកទី១៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន។ 

មហាសន្និបាតលើកទី១៦ នៃសភាតំបន់អាស៊ី (APA) បានអនុម័តសេចក្តីសម្រេចចំនួន ២៧ ដែលបានរៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤ និង​សេចក្តី​ប្រកាស​ទីក្រុងម៉ាណាម៉ា។ 

មហាសន្និបាតបានសម្រេចលើប្រធានដឹកនាំ និងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង ៤ របស់ APA សម្រាប់ឆ្នាំ២០២៦ គឺ៖ ប្រទេសអ៊ីរ៉ង់ ជា​ប្រធាន​​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ប្រទេសតាហ្ស៊ីគីស្ថាន ជាប្រធានកិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​កិច្ចការ​សង្គម និងវប្បធម៌, ប្រទេសហ្សកដានី ជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, និងប្រទេសកាតា ជាប្រធាន​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការ​ផែនការ និងថវិកា។

សូមជម្រាបថា ក្នុងអំឡុងពេលនៃមហាសន្និបាតលើកទី១៦នេះ គណៈប្រតិភូសភាកម្ពុជាត្រូវបានជ្រើសតាំង ជាអ្នករាយការណ៍ (Rapporteur) ផងដែរ៕