សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យកសាងវត្តហ្លួងព្រះស្តេចកន
លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យកសាងវត្តហ្លួងព្រះស្តេចកន
Prepaired By: NA0989 ​ Date: (1/27/2026 12:46:44 AM )

លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបុណ្យកសាងវត្តហ្លួងព្រះស្ដេចកន ហៅវត្តអង្គរក្នុង ជាមួយ លោកជំទាវ លាង វួចឆេង សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកជំទាវ កុល ធារិន និងលោកជំទាវ លាង វួចឆេង សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បានប្រគេនបច្ច័យជូនគណៈកម្មការកសាងវត្តចំនួន ១.០០០ដុល្លារអាមេរិក និងបានប្រគេនបច្ច័យព្រះសង្ឃចំនួន ១៥អង្គ ក្នុងមួយអង្គចំនួន ២០ម៉ឺនរៀល និងជូនថវិកាលោកតាជី និងដូនជីចំនួន ២០នាក់ ក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល៕