សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត សម តារា រៀបចំអាហារសាមគ្គីជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សម តារា រៀបចំអាហារសាមគ្គីជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
Prepaired By: NA0989 ​ Date: (1/26/2026 10:32:41 PM )

ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ឃុំ និងភូមិ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំនួន ២០នាក់ នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ឯកឧត្តមបណ្ឌិត បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភថវិកាសម្រាប់ការរៀបចំអាហារសាមគ្គី និងឧបត្ថម្ភថវិកាដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអ្នកចូលរួមសរុបថវិកាចំនួន ១.៧៥០.០០០រៀល៕