សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំស្តីពីលទ្ធផលប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំស្តីពីលទ្ធផលប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា
Prepaired By: NA0989 ​ Date: (1/26/2026 10:20:55 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធផលកំណែនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា ផ្នែក «សារព័ត៌មាន និងកាត់តវីដេអូ» និង «បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍» ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំនេះ បានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦កន្លងទៅដោយមានបេក្ខជន បេក្ខនារីចូលរួមប្រកួតប្រជែងចំនួន ៧៧នាក់ លើវិញ្ញាសាប្រឡងផ្នែកទ្រឹស្ដី និងអនុវត្តន៍ជាក់ស្តែង ដែលប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព៕