សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម នូ ផល្លា អញ្ជើញចុះសួរសុខទុក្ខបងប្អូនភៀកសឹក ៥២គ្រួសារ នៅក្រុងសៀមរាប ខេត្តសៀមរាប
ឯកឧត្តម នូ ផល្លា អញ្ជើញចុះសួរសុខទុក្ខបងប្អូនភៀកសឹក ៥២គ្រួសារ នៅក្រុងសៀមរាប ខេត្តសៀមរាប
Prepaired By: NA0989 ​ Date: (12/30/2025 11:25:36 PM )

ឯកឧត្តម នូ ផល្លា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា រួមជាមួយលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងព្រះចៅអធិការវត្តអារញ្ញសាគរ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាជូនបងប្អូនភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥២គ្រួសារមករស់នៅបណ្តោះអាសន្ននៅវត្តអារញ្ញសាគរ ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម នូ ផល្លា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរៈកងទ័ព ព្រមទាំងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋមានស្មារតីរួបរួមគ្នា និងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាការណែនាំប្រជាពលរដ្ឋ កុំឲ្យជឿឃោសនារបស់ពួកអមិត្ត ឬក្រុមប្រឆាំងដែលបម្រើឲ្យផលប្រយោជន៍ថៃ។ 

បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តមបានប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ រួមមាន៖ មី ៥កេស ខ្ទឹមស ៥០គីឡូក្រាម ប្រេងឆា ៥ធុង សាប៊ូ ៥ធុង សាប៊ូម្សៅ ៥កញ្ចប់ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ ៥កេស និងបច្ច័យ ៥០ម៉ឺនរៀល។ 

ឯកឧត្តម នូ ផល្លា ក៏បានប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាដល់បងប្អូនជនភៀសសឹកចំនួន ៥២គ្រួសារ ដែលមកពីបណ្តាខេត្តជាប់ព្រំដែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប សាប៊ូ ១ដប និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕