ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅលំនៅឋានស្ថិតក្នុងក្រុងតាខ្មៅ បានរៀបចំវេចខ្ចប់ជាម្ហូបអាហារចំនួន ១,២៦៨កញ្ចប់ ដើម្បីបញ្ជូនទៅសមរភូមិមុខ ដែលក្នុងមួយកញ្ចប់មានដូចជា អំបុក សាច់ក្រកចៀន ត្រីឆ្ពិនចៀន ប្រហុកឆាសាច់ជ្រូកពងទា នំប៉័ងក្រៀមសាច់បាក់យ៉ុង ត្រសក់ចាវ សាច់ជ្រូកអាំង ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ អំបិល ៥គីឡូក្រាម និងស្ករស ៥គីឡូក្រាមផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលឯកឧត្ដមបណ្ឌិត សម តារា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានរៀបចំវេចខ្ចប់ជាម្ហូបអាហារដើម្បីបញ្ជូនទៅសមរភូមិមុខ៕











