សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រខេត្តតាកែវ និងសមាជិកព្រឹទ្ធសភាភូមិភាគ៥ អញ្ជើញនាំយកអំណោយ សម្តេចប្រធានរដ្ឋសភា ជូនគ្រួសារវីរៈកងទ័ពជួរមុខ ៩០គ្រួសារ
តំណាងរាស្ត្រខេត្តតាកែវ និងសមាជិកព្រឹទ្ធសភាភូមិភាគ៥ អញ្ជើញនាំយកអំណោយ សម្តេចប្រធានរដ្ឋសភា ជូនគ្រួសារវីរៈកងទ័ពជួរមុខ ៩០គ្រួសារ
Prepaired By: NA0989 ​ Date: (12/30/2025 6:39:52 PM )

តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមមាន៖ លោកជំទាវ និន សាផុន ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ឯកឧត្តម អ៊ិត សុខ លោកជំទាវ នូ សុវណ្ណនី និងឯកឧត្ដម គិន ណែត សមាជិកព្រឹទ្ធសភាភូមិភាគ៥ អមដំណើរដោយក្រុមការងារចលនាស្ត្រី នៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និង គ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៩០គ្រួសារ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។  

នៅក្នុងពិធីសំណេះសំណាលនេះ លោកជំទាវ និន សាផុន បាននាំប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះទុក្ខលំបាករបស់ក្រុមគ្រួសារវីរៈកងទ័ព និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

បន្ទាប់មក តំណាងរាស្ត្រខេត្តតាកែវ និងសមាជិកព្រឹទ្ធសភាភូមិភាគ៥ បានចែកជូនថវិកា និងសម្ភារៈដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៩០គ្រួសារ សរុបជាទឹកប្រាក់ចំនួន ១១,៧៩២,០០០រៀល ដែលចូលរួមឧបត្ថម្ភពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ និងឯកឧត្តម អ៊ុន វណ្ណា សមាជិកព្រឹទ្ធសភា ផងដែរ៕