សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ម៉ូត យូសុះ អញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ
ឯកឧត្តម ម៉ូត យូសុះ អញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ
Prepaired By: NA0989 ​ Date: (12/30/2025 6:30:59 PM )

ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈអ៊ីម៉ាំខេត្តត្បូងឃ្មុំ បានដឹកនាំសហការី និងក្រុមការងារយុវជន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា ដែលទទួលបានពីសាសនិកឥស្លាមក្នុងខេត្ត ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីទុកជូនពលរដ្ឋភៀសសឹក និងវីរៈកងទ័ព ដែលកំពុងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា  តាមបណ្ដោយព្រំដែន។ 

សូមជម្រាបជូនផងដែរថា ថវិកា និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នាឱកាសនេះ រួមមាន៖ ថវិកាចំនួន ៨លានរៀល អង្ករ ២តោន មី ១២០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ១០យួរ  ភេសជ្ជៈ ៧កេស ទឹកសុទ្ធ ២០០យួរ សាច់ដូងក្រអូបហ្វាហ្វា (FaFa) ២កេស ទឹកដោះគោឃុន ៣កេស ប៊ីចេង ១០គីឡូក្រាម និងប្រេងឆា ១កេស៕