សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ដលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបុណ្យខួប៧ថ្ងៃ វីរកងទ័ពដែលបានពលីនៅសមរភូមិមុខ
តំណាងរាស្រ្តមណ្ដលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបុណ្យខួប៧ថ្ងៃ វីរកងទ័ពដែលបានពលីនៅសមរភូមិមុខ
Prepaired By: NA0989 ​ Date: (12/23/2025 11:57:23 PM )

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងរួមមាន លោកជំទាវ កែ ច័ន្ទមុនី  លោកជំទាវ កុប ម៉ារីយ៉ាស និង ឯកឧត្តម ឡុង ឈុនឡៃ រួមជាមួយ ឯកឧត្ដមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីជុំវិញខេត្ត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ដើម្បីចូលរួមក្នុងពិធីបុណ្យខួប៧ថ្ងៃ និងប្រគល់ថវិកា ព្រមទាំងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនដល់ក្រុមគ្រួសារសពវីរកងទ័ពចំនួន ០២រូប នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សពវីរកងទ័ពទាំង ០២រូប គឺមានលោកអនុសេនីយ៍ឯក គង់ ចាន់វាសនា និងលោកអនុសេនីយ៍ត្រី ហៃ ហ៊ីម ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារបូរណភាពទឹកដី ក្នុងនោះគ្រួសារវីរកងទ័ព១រូបៗ ទទួលបានថវិកាចំនួន ៨០.០០០.០០០រៀល សរុបទាំង២រូបមានចំនួន១៦០.០០០.០០០រៀល ។
   
នាព្រឹកថ្ងៃដដែលនេះដែរ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង បានបន្តដំណើរទៅចូលរួមពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពម្នាក់ទៀតគឺលោក វរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរងអនុសេនាតូចទី៣ នៃកងអនុសេនាតូចកាំភ្លើងធំ  កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិគោកតូច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

 ក្នុងឱកាសនោះគណៈប្រតិភូបាននាំយកថវិកាចូលរួមបុណ្យសពជូនដល់ភរិយានៃសព សរុបចំនួន ២៩.៥៣៨.៨០០រៀល។  ឯកឧត្តម ឡុង ឈុនឡៃ ចូលរួមជូនដល់គ្រួសារសពថវិកាចំនួន ៤០០.០០០រៀលដែរ ព្រមទាំងបានចូលរួមថវិកាចំនួន ១.០០០.០០០រៀល ជូនគណៈអភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តជួយដល់វីរកងទ័ពជួរមុខដែលកំពុងការពារបូរណភាពទឹកដី ៕