សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងប្រព័ន្ធជំនួយសង្គម
ឯកឧត្តម វង សូត បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងប្រព័ន្ធជំនួយសង្គម
Prepaired By: NA0989 ​ Date: (12/22/2025 11:05:00 PM )

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យសារព័ត៌មានថ្មីៗ ធ្វើបទសម្ភាសពាក់ព័ន្ធនឹងប្រព័ន្ធជំនួយសង្គម នៅវិមានរដ្ឋសភា ។

កិច្ចសម្ភាសដែលបានរៀបចំឡើងដោយសារព័ត៌មានថ្មីៗជាមួយឯកឧត្តមអនុប្រធានទី២ រដ្ឋសភា នៅពេលនេះ ក្នុងគោលបំណងដើម្បីប្រមូលចងក្រង ឯកសារអំពីប្រវត្តិនៃការបង្កើតប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលបានដំណើរការមកជាង ១០ឆ្នាំ កន្លងមកហើយ។ ប្រព័ន្ធគាំពារសង្គម បង្កើតឡើងដើម្បីរួមចំណែកធានាសុខុមាលភាពប្រជាជន ជាពិសេសអ្នកដែលរងគ្រោះ និងអ្នកងាយរងហានិភ័យផ្សេងៗ។

សូមជម្រាបថា ឯកឧត្តម វង សូត បច្ចុប្បន្នជាអនុប្រធានទី២ រដ្ឋសភា ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងនីតិកាលកន្លងមក ។ កាលនោះឯកឧត្ដមមានការយកចិត្តទុកដាក់គិតគូរជំរុញដល់ប្រព័ន្ធជំនួយសង្គម ដែលរហូតមកដល់បច្ចុប្បន្ន ការងារនេះក៏ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនីតិកាលទី៧ បន្តជំរុញលើកកម្ពស់បន្ថែមទៀត និងទទួលបានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ៕