សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋសភា អញ្ជើញប្រជុំត្រៀមជ្រើសរើសមន្រ្តីកិច្ចសន្យា
ថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋសភា អញ្ជើញប្រជុំត្រៀមជ្រើសរើសមន្រ្តីកិច្ចសន្យា
Prepaired By: NA0989 ​ Date: (12/22/2025 11:04:56 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើដំណើរការនៃការ ត្រៀមប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យា សម្រាប់បម្រើការងារនៅក្នុ្ងអង្គភាពមួយចំនួននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន និងសមាជិកអនុគណៈកម្មការនានា ចំណុះឱ្យគណៈកម្មការប្រលងជ្រើសរើសមន្ត្រីកិច្ចសន្យា មានដូចជា អនុគណៈកម្មការផ្ដល់និងទទួលពាក្យសុំសិទ្ធិចូលប្រលង អនុគណៈកម្មការតាក់តែងវិញ្ញាសារប្រឡង និងកំណែ អនុគណៈកម្មការមេប្រយោគ និងអនុរក្ស និងអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។

សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅពេលនេះមានគម្រោងជ្រើសរើសមន្ត្រីកិច្ចសន្យាចំនួន៣៥នាក់ ក្នុងនោះ៥នាក់ លើជំនាញ ផ្នែកសរសេរព័ត៌មាន កាត់តវីដេអូ រចនារូបភាព និងចំនួន៣០នាក់ទៀត សម្រាប់បម្រើការងារផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(IT)។ គិតមកដល់ពេលនេះ បន្ទាប់ពីធ្វើការជម្រុះវគ្គដំបូង (Short List) គឺនៅសល់បេក្ខជនចំនួន១០៩នាក់ ដែលនឹងត្រូវចូលរួមប្រឡង ទៅលើវិញ្ញាសារផ្នែកទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ព្រមទាំងសម្ភាសន៍ផ្ទាល់មាត់ នាពេលខាងមុខ៕