Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សេង ញ៉ក់ រួមជាមួយសមាជិកអាយប៉ា ជួបពិភាក្សាការងារជាមួយ សភាអឺរ៉ុប
ឯកឧត្តម សេង ញ៉ក់ រួមជាមួយសមាជិកអាយប៉ា ជួបពិភាក្សាការងារជាមួយ សភាអឺរ៉ុប
Prepaired By: NA0989 ​ Date: (9/28/2025 7:59:18 PM )

ឯកឧត្តម សេង ញ៉ក់  រួមជាមួយសមាជិកអាយប៉ា នៅរសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ នៃដំណើរការមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA)លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងកូឡាឡំាពួ បានជួបសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាអឺរ៉ុបពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអាយប៉ា និងប្រទេសដៃគូ ឱ្យរឹងមាំ ស្និទ្ធស្នាលបន្ថើមទៀត។

ជំនួបសន្ទនានេះ ក្រោមប្រធានបទ មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។ ឯកឧត្តម សេង ញ៉ក់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាអឺរ៉ុបនិងកម្ពុជា ក៏ដូចជាសភាអឺរ៉ុបនិងអាស៊ាន ឬអាយប៉ាជាដើមនោះ។ សមាជិកសភាកម្ពុជាស្នើសភាអាហ្សែបៃហ្សង់ បង្កើនទំនាក់ទំនងជាមួយអាយប៉ានិងកម្ពុជាបន្ថែមទៀតក្នុងការនាំមកនូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ៕