Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ង៉ាន់ ចំរើន ជាមួយសមាជិកអាយប៉ា អញ្ជើញជួបសន្ទនាជាមួយសភាប្រទេស ទីម័រឡេស្តេ
ឯកឧត្តម ង៉ាន់ ចំរើន ជាមួយសមាជិកអាយប៉ា អញ្ជើញជួបសន្ទនាជាមួយសភាប្រទេស ទីម័រឡេស្តេ
Prepaired By: NA0989 ​ Date: (9/28/2025 7:57:13 PM )

នៅរសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃដំណើរការមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA)លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងកូឡាឡំាពួ សមាជិកសភាកម្ពុជា និងសមាជិកអាយប៉ា បានជួបប្រជុំជាមួយសភាសង្កេតការណ៍ តាមប្រទេសនីមួយ ដាច់ដោយឡែកពីគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគ និងពហុភាគី។

នៅក្នុងនោះ  ឯកឧត្តម ង៉ាន់ ចំរើន ជាមួយសមាជិកអាយប៉ាអញ្ជើញជួបសន្ទនាជាមួយសភា ប្រទេស ទីម័រឡេស្តេ។ ជំនួបសន្ទនានេះ ក្រោមប្រធានបទ មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។