សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្ដីពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និងលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥__ ញត្តិគាំទ្រ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាប៉ាគីស្ថាន អញ្ជើញមកចូលរួមកិច្ចប្រជុំ (AIPA Caucus)លើកទី១៦ ក្រោមមូលបទ ស្តីពី “សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា”
គណៈប្រតិភូសភាប៉ាគីស្ថាន អញ្ជើញមកចូលរួមកិច្ចប្រជុំ (AIPA Caucus)លើកទី១៦ ក្រោមមូលបទ ស្តីពី “សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា”
Prepaired By: NA001 ​ Date: (7/25/2025 2:58:53 AM )
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មការរៀបចំកិច្ចប្រជុំ (AIPA Caucus) លើកទី១៦ និងឯកឧត្តម ឈឹម ឃឿន អគ្គនាយករងទំនាក់ ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូសភាប៉ាគីស្ថាន ដឹកនាំដោយ ឯកឧត្តម Raja Qamar ul Islam, MNA សមាជិកសភាជាតិប៉ាគីស្ថាន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅវិមានរដ្ឋសភា៕