ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី និងតំណាងគណៈកម្មការនានានៃព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។






