ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ចើញដឹកនាំប្រជុំសាកល្បងដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៦ របស់ក្រុមអ្នកនយោបាយអាយប៉ា(AIPA Caucus)។
កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិករដ្ឋសភា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

















