សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីអំពាវនាវ ស្តីពីការជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ__ សេចក្តីជូនដំណឹង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ សេចក្ដីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសចំពោះទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting)__ សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦
Prepaired By: NA001 ​ Date: (7/25/2025 2:09:18 AM )
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំ AIPA Caucus លើកទី១៦នេះ មានលក្ខណៈពិសេសប្លែកជាងពេលមុនៗ គឺដោយសារមានការបន្ថែមកម្មវិធី AIPA Roadshow និងមានការអញ្ជើញសភាសង្កេតការណ៍អាយប៉ាមួយចំនួនចូលរួមផងដែរ៕