លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា ព្រមទាំងបច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងសង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ។
ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃរួមមាន៖ទៀនចំណាំព្រះវស្សា ១គូ សាដក អង្ករ៤០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ភេសជ្ជៈ មី ទឹកបរិសុទ្ធ និងបច្ច័យចំនួន ២ ,០០០,០០០រៀលផងដែរ។
ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ, ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលាក្នុងរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធានុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង។









