សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនខេត្តខ្វាងទុង មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
គណៈប្រតិភូគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនខេត្តខ្វាងទុង មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA0989 ​ Date: (6/26/2025 7:20:28 PM )
គណៈប្រតិភូខេត្តក្វាងទុង ដឹកនាំដោយលោក លីវ យេសឹង (Lyu yesheng) សមាជិកក្រុមដឹកនាំបក្សកុម្មុយនីស្តចិន(CPC) នៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនខេត្តខ្វាងទុង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។
 
ឯកឧត្តម ឡោក ហ៊ួរ អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
 
យោងតាមកម្មវិធីគ្រោងទុក លោក លីវ យេសឹង នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ។
 
គណៈប្រតិភូ ខេត្តក្វាងទុង ក៏នឹងអញ្ជើញទស្សនាព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ សារមន្ទីរជាតិនិងទស្សនកិច្ចរោងចក្រវាយនភ័ណ្ឌ និងអ្នកផ្គត់ផ្គង់ខេត្តក្វាងទុង ក្នុងខេត្តកំពង់ស្ពឺផងដែរ៕