សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕
មាតិកា
ទំព័រមុខ
សារស្វាគមន៍
សាវតារដ្ឋសភា
រដ្ឋធម្មនុញ្ញ
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
រចនាសម្ព័ន្ធរបស់រដ្ឋសភា
»
អង្គការលេខនៃរដ្ឋសភា
ថ្នាក់ដឹកនាំនៃរដ្ឋសភា
សមាជិកសភា
»
នីតិកាលទី៧ (២០២៣-២០២៨)
នីតិកាលទី៦ (២០១៨-២០២៣)
នីតិកាលទី៥ (២០១៣-២០១៨)
នីតិកាលទី៤ (២០០៨-២០១៣)
នីតិកាលទី៣ (២០០៣-២០០៨)
នីតិកាលទី ២ (១៩៩៨-២០០៣)
នីតិកាលទី ១ (១៩៩៣-១៩៩៨)
គណៈកម្មការជំនាញ
»
គណៈកម្មការទី១
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី២
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៣
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៤
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៥
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៦
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៧
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៨
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៩
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី១០
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មាធិការអចិន្ត្រៃយ៍
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សមត្ថកិច្ចរបស់រដ្ឋសភា
»
អំណាចនីតិប្បញ្ញត្តិ
ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត
ឯកសណ្ឋាន និងសញ្ញាស័ក្តិ
នីតិវិធីនៃការកសាងច្បាប់
អគ្គលេខាធិការដ្ឋានរដ្ឋសភា
»
អង្គការលេខ
ថ្នាក់ដឹកនាំ
តួនាទី-ភារកិច្ច
ច្បាប់លក្ខន្តិកៈមន្រ្តីរាជការនីតិប្បញ្ញត្តិ
បទបញ្ជាផ្ទៃក្នុង នៃ អ.រ.ស
បញ្ជីច្បាប់
»
ច្បាប់នីតិកាលទី៧
ច្បាប់នីតិកាលទី៦
ច្បាប់នីតិកាលទី៥
ច្បាប់នីតិកាលទី៤
ច្បាប់នីតិកាលទី៣
ច្បាប់នីតិកាលទី២
ច្បាប់នីតិកាលទី១
ព័ត៌មាន
»
ព័ត៌មានប្រចាំថ្ងៃ
ប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង
ព្រឹត្តិប័ត្រប្រចាំខែ
បណ្ណសារដ្ឋាន
»
បណ្ណាល័យវីដេអូ
បណ្ណាល័យសម្លេង
បណ្ណាល័យរូបភាព
បណ្ណាល័យទូរទស្សន៍
បណ្ណាល័យអេឡិចត្រូនិក
អង្គការជាតិ-អន្តរជាតិ
ការចេញ-ចូលវិមានរដ្ឋសភា
»
ទំនាក់ទំនងសន្តិសុខរដ្ឋសភា
នីតិវិធីការចេញ-ចូល
ទំនាក់ទំនង
»
ខុទ្ទកាល័យសម្តេចប្រធាន
អនុប្រធានទី១
អនុប្រធានទី២
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សារជាអេឡិចត្រូនិក E-MAIL
ឧបសម្ព័ន្ធ គេហទំព័ររដ្ឋសភា
បណ្តុំឯកសារ
បណ្ណាល័យច្បាប់
ព័ត៌មានវីដេអូ (Video News)
Page-Facebook រដ្ឋសភា
បណ្តាញសង្គមរដ្ឋសភា
Telegram
Facebook
Instagram
(X) Twitter
YouTube
TikTok
Home
»
ព័ត៌មាន
»
ព័ត៌មានប្រចាំថ្ងៃ
»
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំ ជំរុញប្រសិទ្ធភាពការងារ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំ ជំរុញប្រសិទ្ធភាពការងារ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន
Prepaired By:
NA0989
Date: (
6/26/2025 7:17:02 PM
)
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីធ្វើឱ្យយ៉ាងណាឱ្យការងារអគ្គនាយកដ្ឋានកាន់តែសកម្ម មានប្រសិទ្ធភាពកាន់តែខ្ពស់ ជូនដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា ក្នុងពេលដែលឯកឧត្តមបណ្ឌិត ត្រូវបានសម្តេចប្រធានរដ្ឋសភា ប្រគល់ភារកិច្ចឱ្យមកទទួលខុសត្រូវ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។
ក្នុងសេចក្ដីសម្រេចស្ដីពីការកែសម្រួលភារកិច្ចនិងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការងប្រចាំការ បំពេញមុខងារជាអគ្គលេខាធិកាស្ដីទី ក្នុងពេលដែលអគ្គលេខាធិការអវត្តមាន។ ឯកឧត្តមបណ្ឌិត ជួយអគ្គលេខាធិការលើការដឹកនាំ ចាត់ចែង និងគ្រប់គ្រង អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ទៅលើនាយកដ្ឋានចំនួន២ គឺ នាយកដ្ឋាននីតិវិធី និងនាយកដ្ឋានស្រាវជ្រាវច្បាប់។ ឯកឧត្តមបណ្ឌិត ក៏នឹងជួយលើការដឹកនាំ ចាត់ចែង និងគ្រប់គ្រង នាយកដ្ឋានសន្តិសុខ ព្រមទាំងកិច្ចការផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋសភាប្រគល់ជូន។
ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំនាយកដ្ឋាន ទាំងបីនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន មាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានពិធីការនិងនាយកដ្ឋានព័ត៌មាន បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដមបណ្ឌិតដែលបានមកជួយដឹកនាំអគ្គនាយកដ្ឋាន និងបានរាយការណ៍ជូនពីស្ថានភាពទូទៅនៃអង្គភាពនីមួយៗ លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារចំពោះមុខ ដែលនឹងត្រូវអនុវត្តបន្ត។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដែលបានខិតខំបំពេញការងារ និងទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភានាពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត បានជំរុញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ពិសេសការការចំពោះមុខដូចជាការទទួលគណៈប្រតិភូប្រធានសភាអារ៉ាប៊ីសាអូឌីត និងការរៀបចំកិច្ចប្រជុំក្រុមអ្នកយោបាយអាយប៉ា(AIPA Caucus) នៅពេលខាងមុខ និងការងារផ្សេងៗមួយចំនួនទៀត។
ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់អង្គភាពនីមួយៗត្រូវ អនុវត្តការងារទៅតាមរំហូរការងារ ពង្រឹងការងារគ្រប់គ្រងមន្ត្រី ព្យាយាមរៀនពីបច្ចេកវិទ្យា AI និងប្រើ AI ឱ្យកើតជាប្រយោជន៍។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ក៏បានណែនាំឱ្យនាយកដ្ឋានពិធីការស្នើសុំគោលការណ៍ប្រកាសជ្រើសរើសពិធីករ (MC) សម្រាប់បម្រើការងារនៅក្នុងកិច្ចប្រជុំ ឬសិក្ខាសាលានានាផងដែរ៕
8284
IPTP 11th (2024)
ព្រឹទ្ធសភា Senate
ក្រុមប្រឹក្សាធម្មនុញ្ញ CCC
ទីស្តីការគណៈរដ្ឋមន្រ្តី OCM
គ.ជ.ប NEC
អាស៊ាន ASEAN
អាយ.ភី.យូ IPU
អាយ.ប៉ា AIPA
អេ.ភី.អេ APA
អេ.ភី.អេហ្វ APF
អង្គការសហប្រជាជាតិ UNDP