សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕
មាតិកា
ទំព័រមុខ
សារស្វាគមន៍
សាវតារដ្ឋសភា
រដ្ឋធម្មនុញ្ញ
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
រចនាសម្ព័ន្ធរបស់រដ្ឋសភា
»
អង្គការលេខនៃរដ្ឋសភា
ថ្នាក់ដឹកនាំនៃរដ្ឋសភា
សមាជិកសភា
»
នីតិកាលទី៧ (២០២៣-២០២៨)
នីតិកាលទី៦ (២០១៨-២០២៣)
នីតិកាលទី៥ (២០១៣-២០១៨)
នីតិកាលទី៤ (២០០៨-២០១៣)
នីតិកាលទី៣ (២០០៣-២០០៨)
នីតិកាលទី ២ (១៩៩៨-២០០៣)
នីតិកាលទី ១ (១៩៩៣-១៩៩៨)
គណៈកម្មការជំនាញ
»
គណៈកម្មការទី១
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី២
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៣
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៤
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៥
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៦
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៧
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៨
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី៩
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មការទី១០
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សកម្មភាព
គណៈកម្មាធិការអចិន្ត្រៃយ៍
»
រចនាសម្ព័ន្ធ
តួនាទី-ភារកិច្ច
សមត្ថកិច្ចរបស់រដ្ឋសភា
»
អំណាចនីតិប្បញ្ញត្តិ
ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត
ឯកសណ្ឋាន និងសញ្ញាស័ក្តិ
នីតិវិធីនៃការកសាងច្បាប់
អគ្គលេខាធិការដ្ឋានរដ្ឋសភា
»
អង្គការលេខ
ថ្នាក់ដឹកនាំ
តួនាទី-ភារកិច្ច
ច្បាប់លក្ខន្តិកៈមន្រ្តីរាជការនីតិប្បញ្ញត្តិ
បទបញ្ជាផ្ទៃក្នុង នៃ អ.រ.ស
បញ្ជីច្បាប់
»
ច្បាប់នីតិកាលទី៧
ច្បាប់នីតិកាលទី៦
ច្បាប់នីតិកាលទី៥
ច្បាប់នីតិកាលទី៤
ច្បាប់នីតិកាលទី៣
ច្បាប់នីតិកាលទី២
ច្បាប់នីតិកាលទី១
ព័ត៌មាន
»
ព័ត៌មានប្រចាំថ្ងៃ
ប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង
ព្រឹត្តិប័ត្រប្រចាំខែ
បណ្ណសារដ្ឋាន
»
បណ្ណាល័យវីដេអូ
បណ្ណាល័យសម្លេង
បណ្ណាល័យរូបភាព
បណ្ណាល័យទូរទស្សន៍
បណ្ណាល័យអេឡិចត្រូនិក
អង្គការជាតិ-អន្តរជាតិ
ការចេញ-ចូលវិមានរដ្ឋសភា
»
ទំនាក់ទំនងសន្តិសុខរដ្ឋសភា
នីតិវិធីការចេញ-ចូល
ទំនាក់ទំនង
»
ខុទ្ទកាល័យសម្តេចប្រធាន
អនុប្រធានទី១
អនុប្រធានទី២
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សារជាអេឡិចត្រូនិក E-MAIL
ឧបសម្ព័ន្ធ គេហទំព័ររដ្ឋសភា
បណ្តុំឯកសារ
បណ្ណាល័យច្បាប់
ព័ត៌មានវីដេអូ (Video News)
Page-Facebook រដ្ឋសភា
បណ្តាញសង្គមរដ្ឋសភា
Telegram
Facebook
Instagram
(X) Twitter
YouTube
TikTok
Home
»
ព័ត៌មាន
»
ព័ត៌មានប្រចាំថ្ងៃ
»
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
Prepaired By:
NA0989
Date: (
6/26/2025 7:05:10 PM
)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានប្រវត្តិឆ្លងកាត់បទពិសោធន៍ពីអតីតកាលប្រហាក់ប្រហែលគ្នា ទម្រាំទទួលបានឯករាជ្យ បូរណភាពដែនដីពេញលេញ បានដូចសព្វថៃ្ង។ សម្តេចបានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោកផងដែរ ក្នុងពេលដែលសភាពការណ៍សកល មានការប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃនេះ។
សម្តេចក៏បានសម្តែងនូវការអបអរសាទរ ដែលសាធារណរដ្ឋទីម័រខាងកើត នឹងក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ចាប់ពីឆ្នាំ២០២៥នេះតទៅ។ កម្ពុជាតែងតែគាំទ្រ ប្រទេសទីម័រខាងកើត ក្លាយទៅជាសមាជិកពេញសិទ្ធទី១១របស់អាស៊ាន រហូតទទួលបានជោគជ័យដូចបំណង។ សម្តេចជឿជាក់ថា សភាទីម័រខាងកើត ក៏នឹងក្លាយជាសមាជិក របស់អន្តរសភាអាស៊ាន(AIPA) ឆាប់ៗផងដែរ។
ឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចពញាចក្រី ដែលអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា ឯកឧត្តមបានរៀនសូត្រជាច្រើនចេញពីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសគឺភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយូរអង្វែង។
ឯកឧត្តម បានសម្តែងនូវការដឹងគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រទីម័រខាងកើតនៅក្នុងវេទិកាអន្តរជាតិនានា។ ឯកឧត្តម គូសបញ្ជាក់ថា ប្រទេសទីម័រខាងកើត នឹងក្លាយទៅជាសមាជិកផ្លូវការរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាពេលខាងមុខ ហើយជោគជ័យនេះ គឺពុំអាចកើតឡើងទេ ប្រសិនបើគ្មានការគាំទ្រពីកម្ពុជា ទោះបីកម្ពុជាមិនមែនជាប្រទេសស្ថាបនិករបស់អាស៊ានក៏ដោយ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងសង្គមរបស់ទីម័រខាងកើត ហើយឯកឧត្តមផ្ទាល់តែងតែប្រាប់ទៅកាន់ប្រជាជនទីម័រខាងកើត ថាត្រូវតែដឹងគុណចំពោះកម្ពុជា និងប្រជាជនកម្ពុជាដែលតែងតែគាំទ្រប្រទេសទីម័រខាងកើតនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ទីម័រខាងកើត កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដោយប្រជាជនទីម័រខាងកើតគ្រប់ស្រទាប់វណ្ណៈបានអបអរសាទរនិងទទួលស្វាគមន៍ដំណើររបស់សម្តេចតេជោ យ៉ាងគគ្រឹកគគ្រេង និងកក់ក្តៅបំផុត ហើយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានបើករថយន្ត និងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតដោយផ្ទាល់ ជូនសម្តេច ហ៊ុន សែន ថែមទៀតផង។
ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅតែបន្តជួយជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត ទោះជាឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាក៏ដោយ ជាពិសេសគឺជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យបានកាន់តែស៊ីជម្រៅថែមទៀត៕
8282
IPTP 11th (2024)
ព្រឹទ្ធសភា Senate
ក្រុមប្រឹក្សាធម្មនុញ្ញ CCC
ទីស្តីការគណៈរដ្ឋមន្រ្តី OCM
គ.ជ.ប NEC
អាស៊ាន ASEAN
អាយ.ភី.យូ IPU
អាយ.ប៉ា AIPA
អេ.ភី.អេ APA
អេ.ភី.អេហ្វ APF
អង្គការសហប្រជាជាតិ UNDP