ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភានិយាយភាសាបារាំង(APF) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងនឹងសកម្មភាពការងាររបស់សភានិយាយភាសាបារាំង។
កិច្ចប្រជុំនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមរដ្ឋសភាកម្ពុជា នៃសភានិយាយភាសាបារាំង និងមន្រ្តីពាក់ព័ន្ធ ដែលបានលើកយករបៀបវារៈចំនួនបី មកធ្វើការពិភាក្សាគ្នាមានដូចជា៖
១-រចនាសម្ព័នថ្មីរបស់រដ្ឋសភាកម្ពុជា(APF)។
២-ការពាក់ព័ន្ធចំពោះមុខរបស់ក្រុមរដ្ឋសភាកម្ពុជា( APF) ឆ្នាំ២០២៥។
៣-ផ្សេងៗ ។











