Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តវគ្គបណ្តុះបណ្តាលអំពីការសរសេរសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការសរសេររបាយការណ៍
អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តវគ្គបណ្តុះបណ្តាលអំពីការសរសេរសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការសរសេររបាយការណ៍
Prepaired By: NARA1472 ​ Date: (2/18/2025 3:07:13 AM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តវគ្គបណ្តុះបណ្តាលអំពីការងារសរសេរសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ការសរសេររបាយការណ៍ និងឯកសារជំនួយស្មារតី ដល់មន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីនៅក្នុងបំពេញការងារ ជូនថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា ទទួលបន្ទុកកិច្ចការអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនាពេលនេះគឺជាវគ្គបណ្តុះបណ្តាលលើកទី២ ដែលវគ្គទី១ បានរៀបចំឡើងកាលពីសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
មន្រ្តីដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ មានមកពីអគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ និងអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន សរុបចំនួនជាង៣០នាក់។

តាមការចង្អុលបង្ហាញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានបាននិងកំពុងពង្រឹងប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាជូនតំណាងរាស្រ្តដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋកាន់តែខ្ពស់ឡើង។ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេវាកម្មជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋ៕