ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារពិធីការ ព័ត៌មាន រដ្ឋបាលនិងសេវានានា ជូនសម្តេចប្រធានរដ្ឋសភា នាពេលកន្លងមក និងការលើកទិសដៅការងារបន្តទៀត។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានលើកទឹកចិត្តដល់ក្រុមការងារទំាងអស់ខិតខំផ្តល់សេវាគំាទ្រនានាជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈច្បាស់លាស់និងលឿនរហ័ស ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជូនសម្តេចប្រធានរដ្ឋសភា នៅក្នុងការ បម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ទំាងនៅក្នុងវិមានរដ្ឋសភា ទាំងនៅពេលសម្តេចអញ្ជើញចុះបំពេញការងារ នៅតាមមណ្ឌលរាជធានី ខេត្ត៕
