Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ នៃរាជធានីភ្នំពេញ
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ នៃរាជធានីភ្នំពេញ
Prepaired By: NARA1472 ​ Date: (2/16/2025 7:35:24 PM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ នៃរាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពីថីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ចៅសង្កាត់រងចំនួន៥ខណ្ឌ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ៕