Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសៀវភៅសមិទ្ធិផល២៥ឆ្នាំរបស់សមាគមCAPPD
លោកជំទាវ ឡោក ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសៀវភៅសមិទ្ធិផល២៥ឆ្នាំរបស់សមាគមCAPPD
Prepaired By: NA002 ​ Date: (1/15/2025 11:42:18 PM )

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការនៃសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសៀវភៅ ស្តីពីសមិទ្ធិផល២៥ឆ្នាំរបស់ សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (Cambodian Association for Parliamentarians on Population and Development-CAPPD) ដើម្បីធ្វើការបោះពុម្ភផ្សាយនាពេលខាងមុខ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីក្រុមជំនួយការ និងក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន CAPPD មួយចំនួនផងដែរ ៕