Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣ នៃរដ្ឋសភា ប្រជុំពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ និងត្រៀមការងារចុះបំពេញបេសកកម្មនៅមូលដ្ឋាន
គណៈកម្មការទី៣ នៃរដ្ឋសភា ប្រជុំពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ និងត្រៀមការងារចុះបំពេញបេសកកម្មនៅមូលដ្ឋាន
Prepaired By: NA002 ​ Date: (1/15/2025 11:40:07 PM )

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ និងត្រៀមការងារចុះបំពេញបេសកកម្ម ទៅកាន់ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅចុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំផ្ទៃក្នុងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំគណៈកម្មការទី៣ នៃវិមានរដ្ឋសភា ៕