នៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង កម្មវិធីសម្ដែងសិល្បៈពិសេស ក្រោមប្រធានបទ ``ពាក្យសច្ចាពណ៌មាស`` ដែលជាផ្នែកមួយរបស់ឆ្នាំ នៃការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនចិន-កម្ពុជា២០២៤ នៅសាលចតុម្មុខរាជធានីភ្នំពេញ។
កម្មវិធីសម្ដែងសិល្បៈនាឱកាសនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានសិល្បករសិល្បការិនីចិននិងកម្ពុជា រួមគ្នាសម្ដែងសិល្បៈដ៏អស្ចារ្យ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ចិន-កម្ពុជា៕