សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាស្ដីពីទំនាក់ទំនងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាស្ដីពីទំនាក់ទំនងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់
Prepaired By: NA002 ​ Date: (11/27/2024 1:58:37 AM )

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានអញ្ជើញចូលរួមជាអ្នកសម្របសម្រួល ក្នុងកិច្ចពិភាក្សាស្ដីពី ទំនាក់ទំនងអាស៊ាន- ចិន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់ ដែលមានវាគ្មិនចូលរួមមកពីវិស័យឯកជន និងវិស័យសាធារណៈ នៅក្នុងកម្មវិធី China-ASEAN Roundtable 2024 ដែលរៀបចំដោយ KSI និង សាកលវិទ្យាល័យ Camtech។

កិច្ចពិភាក្សានេះមានខ្លឹមសារសំខាន់ៗដូចជា យើងត្រូវពង្រឹងបន្ថែមទៀតនូវការតភ្ជាប់សេដ្ឋកិច្ចរវាងចិន និងអាស៊ាន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់ ពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្ដូរនូវបច្ចេកវិទ្យា បច្ចេកទេស និងនវានុវត្តន៍ និងជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជំរុញការប្រើប្រាស់សូឡា និងថាមពលដើរដោយខ្យល់។ ប្រទេសចិន គឺជាប្រទេសដែលកំពុងនាំមុខក្នុងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាបៃតង។ ដូចនេះ ប្រទេសកម្ពុជាគួរពង្រឹងទៅលើហិរញ្ញប្បទានបៃតងផងដែរ។ កិច្ចពិភាក្សានេះក៏បានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើ start-up និងតភ្ជាប់ start-up រវាងអាស៊ាន និងចិន ឲ្យកាន់តែមានភាពស៊ីជម្រៅ។ លើសពីនេះទៀត សហគ្រិនភាព និងនវានុវត្តន៍ គឺជាវិស័យដែលអាស៊ាន និងចិនគួរតែយកចិត្តទុកដាក់បន្ថែម ដើម្បីពង្រឹងនូវការផ្លាស់ប្ដូរគំនិត និងបទពិសោធផ្សេងៗទាក់ទងនឹងសហគ្រិនភាព និងនវានុវត្តន៍នេះ។