អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាគុយបា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក្នុងអំឡុងពេលមកចូលរួមកិច្ចប្រជុំ IPTP នៅកម្ពុជា
គណៈប្រតិភូរដ្ឋសភាគុយបា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក្នុងអំឡុងពេលមកចូលរួមកិច្ចប្រជុំ IPTP នៅកម្ពុជា
Prepaired By: NA002 ​ Date: (11/26/2024 9:26:36 PM )

គណៈប្រតិភូសភាគុយបា ដែលអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP ដឹកនាំដោយលោកជំទាវ ម៉ាថា កាម៉ង់ មេសា វ៉ាឡិនហ្សាណូ (H.E.Mrs. Martha Del Carment Mesa Valenciano) ប្រធានគណៈកម្មការអប់រំ វិទ្យាសាស្រ្ត វប្បធម៌ បច្ចេកវិទ្យា និងបរិស្ថាន នៃរដ្ឋសភាអំណាចប្រជាជនគុយបា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា លោកជំទាវ ម៉ាថា កាម៉ង់ មេសា វ៉ាឡិនហ្សាណូ បានសម្តែងនូវការអបអរសាទរ ចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំ IPTP ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះ លោកជំទាវក៏បានកោតសរសើរចំពោះការធ្វើ បដិសណ្ឋារកិច្ច របស់សភាកម្ពុជាចំពោះគណៈប្រតិភូរបស់លោកជំទាវ តាំងពីចុះយន្តហោះរហូតដល់ចប់កិច្ចប្រជុំ IPTP។

លោកជំទាវប្រធានប្រតិភូបានបន្តថា លោកជំទាវមិននឹកស្មានថាសភាកម្ពុជារៀបចំបានល្អខ្លាំងណាស់ ទាំងការរៀបចំតុបតែង ការបកប្រែ នឹងមានក្រុម LO តាមប្រតិភូជាប់ជាប្រចាំ។

ជាការឆ្លើយតប លោកជំទាវ និន សាផុន ក្នុងនាមរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ លោកជំទាវ ម៉ាថា កាម៉ង់ មេសា វ៉ាឡិនហ្សាណូ និងសមាជិកប្រតិភូ ដែលអញ្ជើញមកចូលរួម នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP ដែលរៀបចំដោយសភាកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមខាងលើ ភាគីទាំង២ ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំង២ ដែលបាននិងកំពុងពូនជ្រុំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថេរភាព ក្នុងតំបន់ និងលើពិភពលោក និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ ជាមរតកដ៏មានតម្លៃដល់យុវជនជំនាន់ក្រោយរបស់យើង នឹងបន្តថែរក្សានិងជួយគ្រាំទ្រគ្នាទៅវិញទៅមកក្នុង គ្រប់កាលៈទេស៕