សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូអនុប្រធានរដ្ឋសភាឡាវ ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានបញ្ចប់ក្នុងការចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា
គណៈប្រតិភូអនុប្រធានរដ្ឋសភាឡាវ ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានបញ្ចប់ក្នុងការចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA002 ​ Date: (11/26/2024 9:17:08 PM )

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសមាជិកអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានអញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូ អនុប្រធានរដ្ឋសភាឡាវ ដឹកនាំដោយ ឯកឧត្តម H.E. Mr. Khambay Damlath  ដែលបានបញ្ចប់ការចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (11th Plenary Session of The International Parliament for Tolerance and Peace) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញប្រកបដោយជោគជ័យ៕