សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីបរិយាកាស និងទឹក របស់ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ក្រោមមូលបទ «ទឹកសម្រាប់វិបុលភាពរួម» នៅប្រទេសកូរ៉េ
គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីបរិយាកាស និងទឹក របស់ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ក្រោមមូលបទ «ទឹកសម្រាប់វិបុលភាពរួម» នៅប្រទេសកូរ៉េ
Prepaired By: NA002 ​ Date: (11/6/2024 12:24:46 AM )

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញទៅ ចូលរួមកិច្ចពិភាក្សាតុមូលស្តីពីបរិយាកាស និងទឹក របស់ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC)  ក្រោមមូលបទ «ទឹកសម្រាប់វិបុលភាពរួម» សហការរៀបចំ ដោយក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងសាជីវកម្មធនធានទឹកកូរ៉េ (K-Water)

ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាតុមូលនេះ ក៏មានកិច្ចប្រជុំនៃក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះរួមមាន ការបោះឆ្នោតជ្រើសតាំងអនុប្រធានថ្មី១រូប ហិរញ្ញករ១រូប និងការបោះឆ្នោតទទួលសមាជិកថ្មីចំនួន៧រូប។ ឯកឧត្តម ឃុត ចាន់ដារ៉ា ក៏ត្រូវបានជ្រើសតាំង ជាសមាជិកថ្មីមួយរូបផងដែរ។

កិច្ចពិភាក្សាតុមូលនេះ បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទឹក  ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា សមាជិក AAWC និងជំរុញដំណោះស្រាយនានា ដើម្បីការប្រើប្រាស់ទឹកប្រកបដោយគុណភាព សុវត្ថិភាព និង និរន្តភាព សំដៅការសម្រេចបាន គោលដៅអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់តំបន់៕