លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សានិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សានិងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង
Prepaired By: NA002 ​ Date: (10/29/2024 8:30:59 PM )

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ តំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ចាមរួមមាន ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម វេន សាខុន បានអញ្ជើញចូលរួម ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៕